GTV MOTOR គឺជាម៉ាកយីហោរថយន្តដំបូងរបស់កម្ពុជា

ក្រុមហ៊ុន GTV MOTOR Co., Ltd. វិនិយោគបើកដំណើររោងចក្រតម្លើងរថយន្តនៅកម្ពុជា ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងជំរុញឱ្យតម្លៃរថយន្តកាន់តែទាប។

GTV Motor គឺជាគម្រោងរថយន្តជាតិរបស់កម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងដឹកនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស និងជាមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មរថយន្តក្នុងស្រុក។

មានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ២ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រោងចក្រដំឡើងរថយន្តមួយនេះ នឹងចាប់ផ្តើមបើកដំណើរការដំឡើងរថយន្តចាប់ពីដើមឆ្នាំ២០២៤ ដោយដំឡើងនូវប្រភេទរថយន្ត ៥ម៉ូឌែល ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ  សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់លំដាប់មានលទ្ធភាពទិញរថយន្តថ្មីប្រើប្រាស់ ។

GTV MOTOR ក៏ជារោងចក្រដំឡើង និងនាំចេញរថយន្តរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ Volkswagen ដែលជាក្រុមហ៊ុនអាលឺម៉ង់ នៅអាស៊ីអាគ្នេយ៍ផងដែរ។ រោងចក្រថ្មីនេះគ្របដណ្តប់លើផ្ទៃដី ១០ម៉ឺនម៉ែត្រការ៉េ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ រហូតដល់ ៣៥ ០០០គ្រឿង។ 

ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ GTV MOTOR តែងតែផ្តោត និងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការច្នៃប្រឌិតបច្ចេកវិទ្យា ដោយបង្កើតបាននូវ វិទ្យាស្ថានស្រាវជ្រាវអេឡិចត្រូនិចរថយន្ត GTV (AERI) ដែលវិទ្យាស្ថានទាំងនោះមាននៅប្រទេស កម្ពុជា អាល្លឺម៉ង់ ចិន ជប៉ុន និងសិង្ហបុរី ទាំងនេះជាកត្តាប្រវត្តិសាស្រ្តមួយ ឈានដល់ការបង្កើតនូវ វិទ្យាស្ថានស្រាវជ្រាវនិងការអភិវឌ្ឍន៍ (R&D), ដោយហេតុដូចនេះធ្វើអោយ GTV MOTOR  បានបង្កើតដោយជោគជ័យ នូវម៉ូឌែលដែលមានគុណភាពខ្ពស់ជាច្រើន ប្រភេទរួមមាន ប្រភេទ Pickups, SUVs, Sedans, MPVs និង Trucks ជាដើម។













Previous Post Next Post