ឧកញ៉ាស្រី ចាន់ថននឹងដោះស្រាយគ្រប់យ៉ាងអោយ Thiago បើរូបគេព្រមធ្វើរឿងមួយនេះ!

កាលពីយប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៤កីឡាករគុនខ្មែរដែលមានសញ្ជាតិដើមប្រេស៊ីលបានលើកឡើងបញ្ហាដែលបានកើតឡើងមកលើរូបខ្លួនបូករួមជាមួយរឿងអយុត្តិធម៏ដែលនឹកស្មានមិនដល់ក្រោយចំណាយពេលជាងមួយឆ្នាំនៅកម្ពុជា។

លោកបានផុសដោយសរសេរជាភាសាអង់គ្លេសថា "Not having the support of Camodia's leadership always made me sad now they promote after everything I did a man from Myanmar representing their culture before me, I don't need to be from Cambodia so they can take their nationality back" សម្រួលជាភាសាខ្មែរ "ធ្វើអោយខ្ញុំសោកសៅណាស់ ព្រោះគ្មានការជ្រោមជ្រែងពីថ្នាក់ដឹកនាំកម្ពុជាទាល់តែសោះ លះបង់អស់ហើយចុងក្រោយបែរជា បុិមួយមកពី Myanmar នោះ គេមានឱកាសផ្សព្វផ្សាយវប្បធម៌គេមុនឯងទៅវិញ។
អត់ចង់បានអីទាក់ទងនឹងខ្មែរទៀតទេ ណ្ហើយ យកសញ្ជាតិចេញពីខ្ញុំវិញចុះ" ។

មិនគ្រប់គ្រាន់គេក៏បានទម្លាយទៀតថា មានបណ្តាឧកញ៉ាមួយចំនួននៅកម្ពុជាបានរារាំងរូបគេមិនអោយមានការងារនិងគម្រោងនៅក្នុងដៃ ក្នុងមួយឆ្នាំនេះគេបាត់បង់ក្លឹបប្រដាល់និងទឹកលុយប្រម៉ាណជាង៥០មុឺនដុល្លា។
ស្រាប់តែឧកញ៉ាប្រកាសដោះស្រាយរឿងនេះអោយ Thiago ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ សុំត្រឹមតែ Thiago ប្រាប់ពីរឿងរ៉ាវលម្អិតច្បាស់លាស់ងាយស្រួលលោកជួយដោះស្រាយជូន។
ឧកញ៉ាស្រី ចាន់ថន "ចុមមានរឿងនឹងកើតឡើងទៀត សូមសួរកីឡាករ សែន ច័ន្ទរិទ្ធគុន អោយច្បាស់រួមទាំងសារពត៍មានងាយខ្ញុំជួយដោះស្រាយក្នុងនាមខ្ញុំអនុប្រធានគុនខ្មែរអន្តរជាតិថាតើឧកញ៉ាមួយណាបិទផ្លូវគាត់ព្រោះ ឧកញ៉ា អ្នកឧកញ៉ា នឹង លោកអ្នកឧកញ៉ា សរុបនៅកម្ពុជា មាន១០០០ជាងនាក់ ហើយក៏មានសមាគមនឧកញ៉ាដែលសព្វថ្ងៃនេះ បើយើងនិយាយអ្វីមិនការពិតវាជាការបរិហាកេរ្តិ៍ដល់អ្នកដ៏ទៃ"។

Previous Post Next Post