Toyota នៅសល់កូនពៅមួយសេរីទៀតបន្ទាប់ពី Toyota Raize គឺរថយន្ត Toyota Wigo 2024 ជាមួយតម្លៃពិសេសបំផុតក្រោម 2 ម៉ឺនដុល្លារតែប៉ុណ្ណោះ

Toyota Cambodia បានប្រកាសពីសមាជិកថ្មីរបស់ខ្លួនចូលមកក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយរូបរាងដ៏ទាន់សម័យ​ នោះគឺ 𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 𝟐𝟎𝟐𝟒 ជាមួយនឹងតម្លៃក្រោម ២ ម៉ឺនដុល្លារ ។ 



𝐓𝐨𝐲𝐨𝐭𝐚 𝐖𝐢𝐠𝐨 𝟐𝟎𝟐𝟒 ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី ជាមួយប្រវែងសរុប 𝟑,𝟕𝟔𝟎 មម ទទឹង 𝟏,𝟔𝟔𝟓 ម.ម កំពស់ 𝟏,𝟓𝟎𝟓 ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ 𝟐,𝟓𝟐𝟓 ម.ម និងកំពស់ពីដីទៅបាតរថយន្ត 𝟏𝟔𝟎 ម.ម ។ 




សំរាប់ផ្នែកខាងក្នុងវិញក៏មានភាពធំទូលាយទាំងជួរខាងមុខ និង ខាងក្រោយ ហើយការរចនាតាប្លូនិងបរិក្ខាប្រើប្រាស់បង្ហាញនូវលក្ខណះស្ព័រសាកសមសម្រាប់មិត្តៗយុវវ័យ។ លើសពីនេះក៏បានបំពាក់នូវអេក្រង់កំសាន្ត 𝐓𝐨𝐮𝐜𝐡 𝐒𝐜𝐫𝐞𝐞𝐧 ទំហំ៨អ៊ីញ 




ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ: តូយ៉ូតាតែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បង ជាក់ស្តែងរថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព 𝟔 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ លើសពីនេះ វាក៏បានបំពាក់មកនូវមុខងារទំនើបមួយគឺ 𝐁𝐥𝐢𝐧𝐝 𝐒𝐩𝐨𝐭 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។

ចង់ដឹងឲ្យកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម



Previous Post Next Post