មិននឹកស្មានថាកីឡាករប៉ុន្មាននាក់នេះធ្លាប់លេងក្នុងក្រុមតែមួយសោះ

 តោះមកស្គាល់កីឡាករលំដាប់កំពូលមួយចំនួនដែលយើងសឹងមិននឹកស្មានថាធ្លាប់លេងនៅក្លឹបជាមួយគ្នា!


១ Cristiano Ronaldo & Gerard piqué : ពីរនាក់គាត់នេះធ្លាប់ចំណាយពេលលេងជាមួយគ្នានៅបីសាចក្រហមរយៈពេលជាង៣ឆ្នាំចន្លោះ ២០០៤ ដល់ ២០០៨ ដោយរដូវកាល២០០៦-២០០៧​​ Pique ត្រូវបានដាក់អោយខ្ចីជើងទៅកាន់ក្លឹប Real Zaragoza ( អេស្ប៉ាញ )។


២​​ Eden Hazard & Aubameyang : Hazard ចាប់ផ្តើមអាជីពជាកីឡាករឈុតធំនៅឆ្នាំ២០០៥ជាមួយក្រុម Lille មុនចូលរួមជាមួយតោខៀវ Chelsea នៅឆ្នាំ២០១២ ចន្លោះរយៈពេលនោះ Aubameyang ឈានជើងចូលរួមជាមួយ Lille ពីការខ្ចីពីក្រុម AC Milan នៅរដូវរដូវកាល២០០៩-២០១០ ដែលធ្វើអោយពួកគាត់ពីររូបនេះមានឳកាសចាប់ដៃគូរគ្នាបានមួយរដូវកាលនៅបារាំង។

៣​ Toni Kroos & Arturo Vidal : មិននឹកស្មានទាល់តែសោះពួកគាត់ធ្លាប់លេងជាមួយគ្នានៅទឹកដីអាហ្លឺម៉ងនៅរដូវកាលឆ្នាំ២០០៩-២០១០ នៅក្លឹប Bayer Leverkusen ។


៤ Son Heung-min & Ruud van Nistelrooy : មុនចូលរួមជាមួយ Spur នៅឆ្នាំ២០១៥ Heung-min Son ប្រកបអាជីពជា Professional Player នៅទឹកដីអាហ្លឺម៉ង់ អស់រយៈ៦ឆ្នាំដោយ ៤ឆ្នាំជាមួយ Hamburger SV និង២ឆ្នាំជាមួយ Bayer Leverkusen ខណៈដែល Ruud van Nistelrooy ក៏បានចូលរួមជាមួយ Hamburger SV មួយរដូវកាល ២០១០-២០១១ ក្រោយផ្លាស់ពី Real Madrid ដោយគ្មានតម្លៃខ្លួនមុនចូលនិវត្តនៅឆ្នាំ២០១២ ទើបធ្វើអោយពួកគាត់មានឳកាសលេងជាមួយគ្នា។​


៥ Ivan Rakitic & Mesut Ozil : ប្រិយមិត្តមួយចំនួនបានស្គាល់ Ivan Rakitic នៅអេស្ប៉ាញ បាសេឡូណា តែមុនពេលនោះគាត់ក៏ធ្លាប់ជាកីឡាករដែលប្រកបអាជីពនៅអាហ្លឺម៉ង់ជាមួយ Schalke 04 កំឡុងឆ្នាំ២០០៧-២០១១ ដែល២០០៧ជាឆ្នាំដែល Mesut ​Ozil ចាកចេញពីក្លឹបនេះផងដែរ តែយ៉ាងណាក្តីពួកគាត់ពិតធ្លាប់បានលេងរួមក្រុមជាមួយគ្នានៅក្នុងរយៈដ៏ខ្លីមួយ។

By: DERON

Previous Post Next Post