ក្រុមហ៊ុន OpenAI ដែលត្រូវបានគាំទ្រដោយ Microsoft បាននិយាយថា ខ្លួនបានដោះស្រាយ ដោយជោគជ័យនូវបញ្ហាដែលបានលើកឡើង។ ពួកគេបានលើកឡើងថា ChatGPT នឹងបញ្ជាក់គោលការណ៍ឯកជនភាព (Privacy Policy) ទៅកាន់អ្នកប្រើប្រាស់មុនពេលដែលពួកគេចុះឈ្មោះប្រើប្រាស់ ChatGPT ហើយវាក៏មានបន្ថែម tool ថ្មីមួយដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់ផងដែរ។
អាជ្ញាធរការពារទិន្នន័យអុីតាលី (Data-Protection Authority) ត្រូវបានគេស្គាល់ថាជា Garante បានដាក់កម្រិតបណ្ដោះអាសន្នលើ chatbot និងបានបើកការស៊ើបអង្កេតលើការសង្ស័យថាមានការរំលោភលើកម្មវិធីបញ្ញាសិប្បនិម្មិត។ ដូចដែល Garante បានចោទប្រកាន់ OpenAI ពីការខកខានក្នុងការត្រួតពិនិត្យអាយុរបស់អ្នកប្រើប្រាស់ ChatGPT ដែលសន្មត់ថាមានអាយុ 13 ឆ្នាំ ឬលើសពីនេះ OpenAI បាននិយាយថា វានឹងផ្តល់ឧបករណ៍ដើម្បីផ្ទៀងផ្ទាត់អាយុរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសអ៊ីតាលីនៅពេលចុះឈ្មោះ។ OpenAI បានពន្យល់ថាពួកគេក៏នឹងផ្តល់នូវទម្រង់ថ្មីមួយសម្រាប់អ្នកប្រើប្រាស់សហភាពអឺរ៉ុបក្នុងការអនុវត្តសិទ្ធិរបស់ពួកគេក្នុងការជំទាស់នឹងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់ខ្លួនដើម្បីបង្កើនប្រសិទ្ធភាពរបស់ ChatGPT។