អារ៉ាប់ផ្តល់ជូន Neymar នូវគុណសម្បត្តិជាច្រើនក្នុងរយៈពេល២ឆ្នាំដំបូង​

រដូវកាលថ្មីរបស់់ Neymar លែងជារឿងរ៉ាវត្រូវសរសេរអំពីទ្វីបអឺរ៉ុបទៀតហើយ បន្ទាប់ពីតារាឆ្នើមសញ្ជាតិប្រេសុីលរូបនេះសម្រេចចាកចេញពីក្លឹបយក្សបារាំង PSG ទៅកាន់ Al Hilal ជាមួយនឹងកុងត្រា២ឆ្នាំដោយទទួលបានចន្លោះ ១៣៨ទៅ១៦០លានផោន​ ក្នុងមួយឆ្នាំ។

បន្ថែមលើសពីប្រាក់ពលកម្មគាត់នឹងទទួលបានដូចជា៖ 
-ជើងហោះហើរឯកជនដោយរ៉ាប់រងទាំងស្រុងពីក្លឹបផ្ទាល់

-វិមានដ៏ធំស្កឹមស្កៃក្នុងទីក្រុងរីយ៉ាដហ៍សម្រាប់ស្នាក់នៅអមជាមួយអ្នកបម្រើហូរហែរ

-គាត់នឹងទទួលបានទឹកប្រាក់បន្ថែម៨មុឺនអុីរ៉ូក្នុងរៀងរាល់មួយប្រកួតដែល Al Hilal ឈ្នះ

-គាត់នឹងទទួលបានទឹកប្រាក់បន្ថែម៥០មុឺនអុីរ៉នៅរៀងរាល់ពេលដែលផុសផ្សាយលើបណ្តាញសង្គមអំពីអ្វីដែលទាក់ទងទៅហ្នឹងប្រទេសអារ៉ាប់ក្នុងន័យផ្សព្វផ្សាយ។​

Previous Post Next Post