ស្ថានភាពរបស់ Jadon Sancho ពេលនេះ!

ស្ថានភាពរបស់ Jadon Sancho គិតមកដល់ខែតុលាឆ្នាំ2023នេះគឺរូបគេនៅតែ៖

-មិនមានឈ្មោះហ្វឹកហាត់ជាមួយឈុតធំបីសាចក្រហម

-មិនព្រមចូលខ្លួនទៅសុំទោសលោក Eric Ten Hag

-មានតម្រុយពីក្លឹបចាស់ Dortmund ចង់បានរូបគេក្នុងរយៈពេលវែង


Manchester United អាចនឹងអនុញ្ញាតឱ្យ Sancho ចាកចេញនៅខែមករាខាងមុខនេះក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែង។

មូលហេតុទាំងអស់កើតឡើងដោយសារលោក Ten Hag បានប្រៀបធៀបទម្រង់លេងក្នុងពេលហ្វឹកហាត់របស់ Sancho ក្នុងពេលហ្វឹកហាត់ថា គេហ្វឹកហាត់មិនសូវបានល្អបើធៀបទៅហ្នឹងមិត្តរួមក្រុមផ្សេងទៀត ទើបលោកសម្រេចមិនដាក់រូបគេក្នុងជម្រើសដំបូង។ ទាំងនេះជាហេតុដែលឈានដល់ Sancho បានបញ្ចេញសារបដិសេធន៍ទាំងស្រុងរាល់សម្តីទាំងអស់របស់គ្រូបង្វឹក នៅលើបញ្តាញសង្គមរបស់គេផ្ទាល់។ ទំនាក់ទំនងគ្រូសិស្សក៏ចាប់ផ្តើមប្រេះឆា កីឡាករក៏មិនបានហ្វឹកហាត់ គ្រូក៏មិនមានវិធានការណ៍ផ្សេងដោះស្រាយជាមួយហ្នឹងភាពរឹងរូសរបស់សិស្ស។

មកដល់ពេលនេះគេនៅតែបន្តមិនសុំទោស ដែលហេតុនាំអោយលោក Ten Hag បានដាក់ឈ្មោះ Sancho ចូលក្នុងបញ្ជីកីឡាករសម្រាប់លក់នៅក្នុងខែមករាខាងមុខនេះ។

ពត៏មានបឋមចំពោះក្លឹបដែលចង់បាន Sancho គឺមានតែ Dortmund មួយតែប៉ុណ្ណោះដែលបង្ហាញជំហរនាំមុខក្នុងការចរចារយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះទៅវិញនៅខែមករា។ 

Previous Post Next Post