នៅព្រឹកនេះអ្នកគាំទ្ររាប់ពាន់នាក់សម្រុកទៅយកសំបុត្រទស្សនាជំនួបរបស់កម្ពុជា ក្រោយការប្រកួតទី១សំបុត្រអស់លឿន

ការប្រកួតលើកទីមួយរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ទទួលបានការចូលទស្សនាពេញពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីសំបុត្រចូលទស្សនាឥតគិតថ្លៃ ត្រូវបានចែកអស់ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។




ហេតុនេះនៅព្រឹកថ្ងៃចន្ទនេះ ដែលជាពេលវេលាកំណត់នៃការចែកសំបុត្រឥតគិតថ្លៃ ជំនួបទី២របស់កម្ពុជា គេសង្កេតឃើញថា អ្នកគាំទ្ររាប់ពាន់នាក់ បានសម្រុកទៅទទួលសំបុត្រនៅទីតាំងស្ដង់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមជម្រាបថា នេះមិនមែនជាទីតាំងតែមួយគត់ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចែកសំបុត្រទស្សនាឥតគិតថ្លៃនោះទេ។ ដោយទីតាំងចែកសំបុត្រចំនួន ៤ ទីទាំងផ្សេងទៀត រួមមាន៖ The BLUE Sports Center, Fan Sport Store, Double H Sport និង Sport Castle Sornthomok ។

គួរបញ្ជាក់ផងដែរថាកម្ពុជា បានយកឈ្នះទីម័រខាងកើត ដោយលទ្ធផល ៤-០ ក្នុងការប្រកួតទីមួយ ពូល A ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន។ ប្រកួតបន្ទាប់ កម្ពុជាមានភារកិច្ចទទួលក្រុមហ្វីលីពីន នាថ្ងៃអង្គារ ទី២ ខែឧសភា វេលាម៉ោង៧យប់តទៅ៕














ប្រភព៖ CBSSport

Previous Post Next Post