Toyota បានបញ្ចេញរថយន្ត Tacoma Hybrid ស៊េរី 2024 ជាមួយនឹង Option Hybrid

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានបញ្ចេញរថយន្តស៊េរីចុងក្រោយបង្អស់គឺ Tocoma ឆ្នាំ 2024 ដែលជាត្រកូលរថយន្ត Pickup ដ៏ពេញនិយមរបស់ Toyota។ 


Toyota Tacoma ឆ្នាំ 2024 ត្រូវបានបង្ហាញយ៉ាងពេញលេញបន្ទាប់ពីការលេចធ្លាយជាបន្តបន្ទាប់បង្ហាញពីជំនាន់ទី 4 ដែលយកលំនាំរចនាបថពី Tundra។ សម្រាប់រថយន្ត Pickup Mid-size មួយនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីន hybrid ស៊ីឡាំង 2.4 លីត្រ ឬ i-Force Max ដែលនឹងមានកម្លាំង 326 សេះ និងកម្លាំងបង្វិលជុំ 465 lb-ft។ 

Toyota និយាយថា កម្លាំងបង្វិលជុំដែលផលិតដោយម៉ាស៊ីន V6 នេះកើនឡើងជិតទ្វេដងបើធៀបនឹងស៊េរីមុនៗរបស់ Tacoma។ ទោះជាយ៉ាងណាក៏ដោយម៉ាស៊ីន 2.4 លីត្រនេះមិនត្រូវបានបំពាក់លើគ្រប់ស៊េរីចុងក្រោយរបស់ Tacoma ទាំងអស់នោះទេ។ 



សម្រាប់ម៉ូដែល Tacoma SR មានបំពាក់នូវយ៉ាន់ស្ព័រទំហំ 17 អ៊ីង និងម៉ាស៊ីនចំណុះ 2.4 លីត្រ tuborcharged 4-cylinder ដែលបង្កើតកម្លាំងបាន 228 hp និងកម្លាំងបង្វិល 243 lb-ft ហើយសម្រាប់ម៉ូដែល Double Cab និង XtraCab Toyota បានផ្ដល់ជម្រើសលេខដៃផងដែរ។ ក្រៅពីម៉ូដែល SR វានៅមាន 7 ម៉ូដែលផ្សេងទៀតផងដែររួមមាន

SR5 កម្លាំងខ្លាំងជាងមុន 270 hp ម៉ាស៊ីន 2.4 លីត្រ យ៉ាន់ស្ព័រទំហំ 17 អ៊ីង ហើយនៅលើម៉ូដែល double cab វាបានបំពាក់នូវ multi-link rear suspension និង leaf springs rear suspension នៅលើម៉ូដែល XtraCab។

TRD ProRunner មានតែជម្រើស XtraCab ប៉ុណ្ណោះ ដែលដំណើការដោយកង់ខាងក្រោយ RWD និង Electronically operated locking differential, Leaf spring rear suspension, Front-end lift និងបំពាក់នូវយ៉ាន់ស្ព័រទំហំ 17 អ៊ីង.

TRD Sport មានតែម៉ូដែល Double Cab ប៉ុណ្ណោះជាមួយជម្រើសមានឬគ្មានម៉ាស៊ីន hybrid engine និងប្រអប់លេខ 6 វគ្គអូតូ, multi-link rear suspension ជាមួយ twin-tube shocks កង់ពណ៌ខ្មៅទំហំ 18 អ៊ីញ។

TRD Off-Road ដូចគ្នានឹង TRD Sport ដែរតែមាន Bilstein monotube remote sensor shocks, Multi Terrain Select drive modes, locking rear differential, optional stabilizer bar disconnect, កង់ទំហំ 33 អ៊ីញ,យ៉ាន់កង់ពណ៌ខ្មៅទំហំ17 ឬ 18 អ៊ីញ.

Limited មានតែម៉ូដែល Double Cab ប៉ុណ្ណោះជាមួយជម្រើសមានឬគ្មានម៉ាស៊ីន hybrid engine និង full-time 4x4, adaptive suspension, យ៉ាន់កង់ទំហំ 18 អ៊ីញ power running boards, “Tacoma” signature headlights, អេក្រង់​ 14 អ៊ីញ touchscreen, head-up display និងកៅអីមុខក្ដៅត្រជាក់។

TRD Pro ដូចគ្នានឹង TRD Off-Road ដែរតែវាមានបន្ថែម​ FOX suspension, IsoDynamic driver’s seat, rocker panel protector, two-tone roof, “Toyota” heritage grille with light bar, LED fog lights, ARB steel rear bumper, skid plates, auxiliary DC switches, 2400-watt AC inverter, head-up display និងកៅអីមុខក្ដៅត្រជាក់។

Trailhunter បំពាក់បច្ចេកវិទ្យាដូចនឹង TRD Pro ដែរតែវាមាន 2.5 អ៊ីញ Old Man Emu forged monotube shocks, bronze exterior badging, forged aluminum upper control arms, high mounted air intake, frame-mounted rock rails, integrated air compressor.











Previous Post Next Post