មុននេះបន្តិចលោកគ្រូ ស៊ន អេលីត បានលើកឡើងអំពីបញ្ហាធំមួយមុនកម្មវិធីគុនខ្មែរអលស្តារមកដល់មិនមែនជាបញ្ហាថវិកានោះទេនោះគឺបញ្ហារត់ឯកសារ៖
លោកគ្រូបានសរសេរថា៖ "គុនខ្មែរអលស្តារ នៅបារាំង ដែលខ្ញុំនិងក្រុមការងារបានពុះពារគ្រោងរៀបចំឡើងនាថ្ងៃទី២៤ ខែមិថុនា កំពុងប្រឈមឧបសគ្គធំ។
យើងបានស្វែងរកថវិកាមួយចំនួន ដ្បិតមិនច្រើន តែគ្រប់គ្រាន់សម្រាប់ទ្រទ្រង់កម្មវិធី។ អ្វីដែលសោកស្ដាយនោះ យើងកំពុងប្រឈមមុខនិងការលំបាករត់ឯកសារ។
សូមបញ្ជាក់ថា បេសកកម្មរបស់ពួកយើងលើកនេះ គឺទទួលបានការអញ្ជើញពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ដើម្បីរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយគុនខ្មែរ៕"
Sorn Elit Kun Khmer