ប្រវត្តិសាស្ត្ររបស់ SEA Games ជាការប្រកួតវគ្គផ្ដាច់ព្រាត់ដ៏អាក្រក់បំផុតរវាងថៃនិងឥណ្ឌូនេស៊ី

 ការប្រកួតវគ្គផ្ដាច់ព្រាត់រវាងថៃនិងឥណ្ឌូនេស៊ីបានក្លាយទៅជាការប្រកួតដ៏តានទឹងបំផុតក្នុងប្រវត្តិសាស្ត្រ​ SEA Games ក្នុងវិញ្ញាសារបាល់ទាត់បុរស​ ដែលបានប្រព្រឹត្តទៅក្នុងថ្ងៃទី​ ១៦ខែឧសភាឆ្នាំ២០២៣​ នៅពហុកីឡដ្ធានអូឡាំពិក​ ក្នុងឱកាស​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA Games 2023។​ 



នៅក្នុងការប្រកួតនេះបានចំណាយពេលរហូតដល់ទៅ ១២០នាទី ពោលគឺលទ្ធផល៩០នាទីក្រុមទាំងពីរបានត្រឹមស្នើគ្នា ២​ ទល់នឹង ២ ហើយមានការបន្ថែមម៉ោង ១៥នាទីពីរដង និងបញ្ជប់ទៅជាមួយលទ្ធផល ឥណ្ឌូនេស៊ី​​ ៥ និង​ ថៃ​ ២។

ក្នុងការប្រកួតនៅក្នុងម៉ោងបន្ថែមលើកទីមួយមានការប៉ះទង្គិចគ្នាជាខ្លាំងរវាងក្រុមទាំងពីរដែលធ្វើឲ្យអាញ្ញាកណ្ដាលចាយកាតលឿងនិងកាតក្រហមជាច្រើនសន្លឹក ពោលគឺខាងឥណ្ឌូនេស៊ីទទួលបានកាតលឿង ៤ សន្លឹក និងកាតក្រហម ១ សន្លឹក ចំណែកខាងថៃវិញទទួលបានកាតយ៉ាងក្រាសក្រែលពោលគឺ​ កាតលឿង​ ៧ សន្លឹក និងកាតក្រហម​​ ៣ សន្លឹក ដោយនេះគិតតែចំពោះកីឡាករប៉ុណ្ណោះ។ ដោយឡែកក្រុមការងាររបស់ក្រុមទាំងពីរក៏ទទួលបានកាតក្រហមផងដែរកំឡុងពេលមានការប៉ះទង្គិចនោះកើតឡើង ដែលឥណ្ឌូនេស៊ីបាន ២សន្លឹក និងថៃបាន សន្លឹក។




និយាយជារួចការប្រកួតមួយនេះអាចរាប់ជាការប្រកួតដ៏អក្រក់បំផុតរបស់ SEA Games​ តាំងពីការបង្កើតឡើងលើកដំបូងក្នុងឆ្នាំ 1959មក។

Previous Post Next Post