ក្រោយទទួលបានមេដាយមាសវិញ្ញសារគុនខ្មែរ ព្រំ សំណាង ទទួលបានសារអបអរសាទរពី ដាវ ដែលជាគូរប្រកួតបន្ទាប់

ជាគូរប្រជែងលើសង្វៀន តែក៏ជាមិត្តនៅខាងក្រៅ ហើយបើតាមឃើញកន្លងមក Dave Leduc រហស្សនាម ដាវ​ តែងតែបង្ហាញអារម្មណ៍នឹករលឹកដល់ប្រជាជនខ្មែរជារើយៗក៏ដូចជាសរសេរជូនពរ ព្រំ សំណាង ជាហូរហែនៅលើបណ្តាញសង្គមរបស់ខ្លួនតាំងពីមុនប្រកួតសុីហ្គេមរហូតដល់​ ព្រំ សំណាង ទទួលបានជោគជ័យនៅសមរភូមិមុខមាត់ជាតិក្នុងវិញ្ញាសារគុនខ្មែរមួយនេះ។


ដាវបានសរសេរដូចតទៅ៖ 

"Congrats Prom Samnang for getting Gold medal. 

Tun Tun Min has strong punches and head bangs, very dangerous when hitting empty handed. I know because I’ve punched him twice. When Ad has to wear big gloves and a helmet, he can't punch as hard as he thinks, but I can. 

Myanmar and Cambodia always have a good relationship. I will continue to respect the relationship between the two countries when we meet in the circle. Once again, congratulations. What a great fighter bro. Congratulations!"

បកជាភាសាខ្មែរ " អបអរសាទរ ព្រំ សំណាង ដែលទទួលបានមេដាយមាស។

Tun Tun Min មានកណ្តាប់ដៃខ្លាំង និងបុិនវាយក្បាល ហើយរឹតតែគ្រោះថ្នាក់ខ្លាំងពេលវាយដៃទទេ ។ ខ្ញុំដឹងព្រោះខ្ញុំធ្លាប់វាយគាត់ពីរដងដែរ។ តែនៅពេលដែលវាយពាក់មួកសុវត្ថិភាព គាត់មិនអាចវាយខ្លាំងដូចដែលគាត់គិតទេ ប៉ុន្តែខ្ញុំអាចធ្វើបានយ៉ាងល្អ។

មីយ៉ាន់ម៉ា និងកម្ពុជា តែងតែមានទំនាក់ទំនងល្អជាមួយគ្នា ខ្ញុំនឹងបន្តគោរពនិងអោយតម្លៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាថ្មីម្តងទៀតសូមអបអរសាទរ។ ល្អមើលណាស់បងប្រុស។ សូមអបអរសាទរ!"។

សូមអភ័យទោសសម្រាប់កំហុសខុសឆ្គងក្នុងការបកប្រែជាភាសាខ្មែរ។


Previous Post Next Post