Ten Hag ចង់បាន២នាក់នេះខ្លាំងបំផុតសម្រាប់តំបន់ប្រយុទ្ធរដូវកាលក្រោយ

មួយពិន្ទុមុនបិទរដូវកាលដើម្បីលេង UCL បីសាចក្រហមនឹងត្រូវបើកទ្វាកីឡាដ្ឋាន Old Trafford របស់ខ្លួនទទួលតោខៀវ Chelsea នៅថ្ងៃព្រហស្បតិ៍រំលងឈានចូលថ្ងៃសុក្រសប្តាហ៍នេះ ដែលជាប្រកួតដ៏សំខាន់ដើម្បីធានាកៅអីនៅ Champions League រដូវកាលក្រោយ នៅថ្ងៃអាទិត្យក្នុងសប្តាហ៍តែមួយនឹងប្រកួតបញ្ចប់រដូវកាលជាមួយ Fulham មុននឹងជួបជាមួយ Man City នៅវគ្គផ្តាច់ព្រ័ត FA ដើមខែមិថុនានេះ។


គិតត្រឹមសប្តាហ៍៣៦នេះ United រកបានគ្រាប់បាល់សរុប៥២គ្រាប់ទោះបីជាកំពុងឈរក្នុងតារាង Top4 ក៏ដោយសម្រាប់ក្រុមទាំងមូលគឺតិចជាង Brighton ដែលកំពុងឈរនៅលេខ៨ក្នុងតារាងទៅទៀតពោលគឺ Brighton រកបាន៧០គ្រាប់ឯណោះនៅក្នុង៣៦សប្តាហ៍ក្នុងលីគ។ ហើយនេះជាបញ្ហាតំបន់ប្រយុទ្ធរបស់ក្រុមបីសាចក្រហមដែលទាមទារលោក Eric Ten Hag អោយរកវិធីពង្រឹងតំបន់មួយនេះអោយប្រសើរ។


Harry Kane នៅតែជាគោលដៅចម្បងសម្រាប់់តំណែងប្រយុទ្ធរបស់ Manchester United ដែលគ្រូបង្វឹកសញ្ជាតិហហូឡង់ Eric Ten Hag​ មានគម្រោងធ្វើការជាមួយគាត់តាំងពីលោកចូលខ្លួនមកដឹកនាំក្រុមដំបូងនៅក្នុងទីក្រុងមេនឆេស្ទើមួយនេះ។ 


ភាគីខាង Spur នឹងមិនដាក់លក់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះក្រោមតម្លៃ១០០លាននោះទេបើសិនជា Man United ដាក់សំណើរ ត្បិតកុងត្រារបស់់ Kane នៅសលមួយឆ្នាំទៀតក្តី។ ក្នុងករណីនេះវាដូចជាប្រថុយពេកហើយសម្រាប់ក្លឹបមាន់ខ្នាយមាស គឺអាចនឹងបាត់បង់ Kane ដោយ Free Free នៅរដូវកាលក្រោយឬទទួលបានថ្លៃលក់ក្នុងតម្លៃណាមួយជាមួយ United នៅឆ្នាំនេះ។ Let See...!


ទោះបី Harry Kane ជាគោលដៅចម្បងក៏ដោយ លោក​ Ten Hag មិនបានបិទផ្លូវក្នុងការដាក់គោលដៅលើកីឡាករផ្សេងៗនោះទេ។ Victor Osimhen របស់ Napoli ជាអ្នកបន្ទាប់ដែលលោកចង់បានទោះបីជាដឹងថាតម្លៃរបស់ខ្សែប្រយុទ្ធសញ្ចាតិនីហ្សេរីយ៉ារូបនេះនឹងមិនក្រោយ១៣០លានក៏ដោយ។


Eric Ten Hag ចង់បាន២នាក់នេះខ្លាំងបំផុតសម្រាប់រដូវកាលក្រោយរួមជាមួយនឹងគោលដៅផ្សេងទៀតដែលត្រូវបានសារពត៏មានមួយចំនួនបានលើកឡើងដូចជា Vlahovic របស់សេះបង្កង់ Juventus និង Evan Ferguson របស់ Brighton ដែលទ់ើបនឹងបន្តកុងត្រាថ្មីៗជាមួយក្លឹប។



Previous Post Next Post