ពានរង្វាន់ហូហែរតែងតែសម្រេចជាមួយក្លឹបមេឃខៀវManchester City តែលោក Pep នៅមិនអស់ចិត្តចង់សម្រេចរឿងនេះមួយនៅរដូវកាលក្រោយគឺចង់ធ្វើអោយការយកឈ្នះក្រុម TOT Spur ក្លាយជារឿងងាយស្រួល កន្លងមកការប៉ះគ្នារវាងក្រុមទាំង២ឈ្នះចាញ់គឺមានទៅមានមកដូចគ្នា តែសម្រាប់ការយកឈ្នះរបស់ Man City ទៅលើក្លឹបមាន់ខ្នាយមាសនៅទីក្រុងឡុងមួយនេះវាពិបាកជាងយកឈ្នះក្រុមផ្សេងដូចជា Man UTD,Arsenal,Chelsea,Liverpool ទៅទៀត។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយក្រោយដឹកនាំក្រុមសម្រេចជើងឯក English Premier League នៅរដូវកាលនេះថា ៖ គោលដៅធំសម្រាប់រដូវកាលក្រោយគឺធ្វើយ៉ាងណាត្រូវតែឈ្នះ Spur គ្រប់ប្រកួតទាំងអស់។