លោក Ole ព្យាយាមទិញកីឡាករបីរូបនេះនៅឆ្នាំ២០១៩កំឡុងពេលដឹកនាំបីសាចក្រហម តែបរាជ័យទៅវិញ។
Ole Gunner Solskjaer រាប់បញ្ចូលក្នុងចំណោមគ្រូបង្វឹកដែលមិនជោគជ័យមួយរូបក្នុងប្រវត្តិសាស្ត្រក្លឹបបីសាចក្រហមដែលជាក្លឹបធ្លាប់តែរ៉ុងរឿងខ្លាំង។
នៅឆ្នាំ២០១៩លោកមានគម្រោងច្បាស់ការអំពីការនាំចូលកីឡាករល្អៗបីរូបរួមមាន Joao Felix (19ឆ្នាំ) និង Ruben Dias (21ឆ្នាំ) ពី Benfica, រួមទាំង Bruno Fernandes ពី Sporting Lisbon ដើម្បីបំពេញចន្លោះខ្វះខាតក្នុងក្រុម តែត្រូវម្ចាស់ក្លឹបបដិសេធគំនិតមួយនេះទៅវិញ ហើយចុងក្រោយក៏ទិញបានតែ Bruno Fernandes មួយរូបតែប៉ុណ្ណោះ។
វាគឺជារឿងដែលសោកស្តាយដោយយើងក្រឡេកទៅមើលពេលបច្ចុប្បន្នកីឡាករប៉ុន្មាននាក់ខាងលើសុទ្ឌតែកំពុងលេងនៅក្លឹបកំពូលៗ នៅអុឺរ៉ុប នេះបង្ហាញអោយដឹងអំពីចក្ខុវិស័យដ៏ប្រសើរមួយរបស់លោក Ole Gunner Solskjaer ក្នុងគម្រោងការអភិវឌ្ឍន៍ក្លឹបបីសាចក្រហមមុនលោកត្រូវបានក្លឹបបញ្ចប់កុងត្រាជាអ្នកចាត់ការទូទៅ។