អតីតប្រធានក្រុមបីសាចក្រហមមេនឆេស្ទើយូណាយធីតនិងតោកំណាចអង់គ្លេសដែលបច្ចុប្បន្នជាម្ចាស់ក្លឹប Inter Miami ដែលមានមូលដ្ឋាននៅអាមេរិក បានបើកការចាប់អារម្មណ៍សារជាថ្មីក្នុងការចុះកុងត្រានាំយកម្ចាស់ជើងឯក Balloon Do'r 7 សម័យកាល Leo Messi ឲមកចូលរួមជាមួយក្លឹបរបស់ខ្លួន។
ក្រោយប្រកាសចាកចេញពីក្លឹបយក្សនៅបារាំង PSG មានតែទិសដៅ៣តម្រុយប៉ុណ្ណោះដែលអាចជាជម្រកថ្មីរបស់ Leo Messi រួមមាន៖ FC Barcelona ក្លឹបណាមួយនៅអាមេរិក និង ក្លឹបណាមួយនៅអារ៉ាប់។
Inter Miami របស់David Beckham ជាក្លឹបដែលមានសំណើរល្អជាងគេសម្រាប់ Messi ប្រសិនបើ Messi ព្រមចុះកុងត្រាជាមួយInter Miami នោះរូបគេនឹងមានសិទ្ធក្នុងការដាក់អោយក្លឹបចាស់ FC Barcelona ខ្ចីជើងបានក្នុងរយៈពេល៦ទៅ៧ខែឬអាចលើសនេះ។