កម្ពុជា មានភាគរយច្រើនក្នុងការឡើងទៅដណ្ដើមមេដាយ ប្រសិនបើឈ្នះ ហ្វីលីពីនយប់នេះ

ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខ១ក្នុងពូល A កីឡាបាល់ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាបណ្ដោះអាសន្ន បន្ទាប់ពីយកឈ្នះទៅលើក្រុមបាល់ទះបុរសជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ៣សិតទល់០ ក្នុងការប្រកួតទីមួយ កាលពីថ្ងៃទី៣ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។



កម្ពុជា គឺជាក្រុមដែលធ្វើបានល្អជាងគេក្នុងការប្រកួតបើកឆាកពូល A ដោយយកឈ្នះសិង្ហបុរី ក្នុងពិន្ទុសិតទីមួយ ២៥ទល់១៤ , សិតទីពីរ ២៥ទល់១៩ និងសិតទីបី ២៥ទល់២០ ។ ដូច្នេះពិន្ទុសរុប កម្ពុជា ៧៥ សិង្ហបុរី ៥៣ ។


ក្នុងពូលជាមួយគ្នានេះដែរ ឥណ្ឌូណេស៊ី បានយកឈ្នះទៅលើហ្វីលីពីន ៣សិតទល់នឹង០ (២៥-១៨, ២៥-១៨, ២៥-២៣) ។ ពិន្ទុសរុប ឥណ្ឌូណេស៊ី ៧៥ ហ្វីលីពីន ៥៩។

គូរបញ្ជាក់ផងដែរថាប្រសិនបើ កម្ពុជាអាចយកឈ្នះ ហ្វីលីពីន នៅដែលនឹងធ្វើការប្រកួតនៅថ្ងៃទី ៤ ឧសភា ២០២៣ ពោលគឺនៅវេលាម៉ោង ៧:៣០ នាទីរាត្រីនេះ ហើយឥណ្ឌូណេស៊ីយកឈ្នះទៅលើសិង្ហបុរី នោះកម្ពុជា នឹងដឹកដៃឥណ្ឌូណេស៊ីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដោយស្វ័យប្រវត្ត ដោយរងចាំតែការប្រកួតកាត់សេចក្ដីដណ្ដើមយកលេខមួយក្នុងពូលប៉ុណ្ណោះ។



ប្រភពរូបភាព៖ CBSSport

Previous Post Next Post